សម្រាប់ប្រិយមិត្ត ដែលកំពុងតែស្វែងរក Tweak ពិសេសៗសម្រាប់លេងស្តាយជា ពិសេសគឺ Tweak ជាក្បាច់ដែលបង្កើតដោយស្នាដៃកូនខ្មែរតែ ម្តងដូច្នេះប្រិយមិត្តអាចតាមដានជាមួយនឹង ខេមបូបាន។
សម្រាប់ថ្ងៃនេះដែរខេមបូនឹងធ្វើការ បង្ហាញអំពីវិធីសាស្ត្រ ក្នុងការ លេងស្តាយ ម៉ោងដែលបង្ហាញនៅលើ LockScreen ជាមួយនឹង Tweak មួយដែលមានឈ្មោះថា Khmer Clock iOS 8 for Cydget ដែល Tweak នេះវាអាចអោយលោកអ្នក ធ្វើការលេងស្តាយ ផ្លាស់ប្តូរពីការបង្ហាញ ម៉ោងធម្មតា អោយទៅជា អក្សរខ្មែរក្បាច់ បានយ៉ាងស្រស់ស្អាត ដែលមើលទៅគួរអោយ ទាក់ទាញ និង មានសោភ័ណភាព ខ្ពស់ទៀតផង មួយវិញទៀត អាចអោយយើង ជួយលើកកំពស់អក្សរ ខ្មែរបានទៀតផង។ តាមពិតទៅ Cydget វាជា Tweak មួយដែលអាចអោយលោកអ្នក ធ្វើការលេងស្តាយប្លែកៗ នៅលើ Lock Screen ជាមួយនឹង រូបភាពពិសេសៗដែលបានបញ្ចូលប៉ុន្តែ ប្រសិនបើលោកអ្នក តម្លើង Tweak Khmer Clock iOS 8 for Cydget វិញវាអាចតម្លើងបានម្តងពីរតែម្តងដែលមាន Cydget អមជាមួយនឹង Khmer Clock iOS 8 រួចជាស្រេច។ តោះសាកល្បងតម្លើង Tweak នេះឥឡូវនេះ៖
តម្រូវការ
- All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.4
- Device របស់លោកអ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច
- សូមចូលទៅកាន់ Cydia រួចធ្វើការ Add Source http://apt.modmyi.com
- ប្រសិនបើលោកអ្នកមាន Source នេះសូមធ្វើការ Refresh
- ក្រោយពីធ្វើការ Add Source ឬ Refresh រួចរាល់សូមធ្វើការ ស្វែងរក Khmer Lock Clock iOS 8 for Cydget ហើយធ្វើការ តម្លើង និង Respring Device របស់លោកអ្នក
- ក្រោយពី Respring រួចរាល់សូមចូលទៅកាន់ Settings > Cydget > Lock Cydget Order > សូមដោះ ធីកចេញអោយអស់ យកតែ KhmerLockClock បានហើយ រួចធ្វើការ Respring
- ដើម្បីអោយ Device របស់លោកអ្នកដំណើរការកាន់តែរលូនសូមធ្វើការ Reboot (បិទ/បើក) Device របស់លោកអ្នក
តម្រូវការ
Post a Comment