Unknown Unknown Author
Title: គ្មានបញ្ហាជាមួយការរំខានដោយ Game Request ក្នុង Facebook របស់អ្នកតាមវិធីសាស្រ្តនេះ
Author: Unknown
Rating 5 of 5 Des:
មានមនុស្សភាគច្រើនដែលប្រើប្រាស់ហ្វេសប៊ុក មានភាពត្អូចត្អែរនឹងការរំខានរបស់ Game request ពីសំណាក់មិត្តភក្ភិរបស់អ្នក។ ភាគច្រើនជាអ្នកដែល...
មានមនុស្សភាគច្រើនដែលប្រើប្រាស់ហ្វេសប៊ុក មានភាពត្អូចត្អែរនឹងការរំខានរបស់ Game request ពីសំណាក់មិត្តភក្ភិរបស់អ្នក។ ភាគច្រើនជាអ្នកដែលលេងហ្គេម Candy Crush​ តែម្ដង, ហើយហ្គេមមួយប្រភេទផ្សេងទៀតគឺជាលក្ខណៈ Invite Friend to Play ដូចជា Clash Of Clans, 8 ball pool, Farm Heroes Saga, -ល-។ ពេលខ្លះវាបានបង្ហាញ Notification នៅលើទូស័ព្ទរបស់អ្នកហើយអ្នកស្មានតែជា Message ប្រាកដកាពិតវាជា Game request សោះ។ ប៉ុន្តែឥលូវនេះ យើងខ្ញុំនឹងប្រាប់អ្នកពីវិធីសាស្រ្តក្នុងការបិទ Game request ក៏ដូចជា Notification របស់ហ្គេមដែលមិត្តភក្ភិតរបស់អ្នកលេងហើយ request អោយអ្នកវិញ។

តោះយើងធ្វើតាមជំហានយ៉ាងងាយស្រួលដូចខាងក្រោមចំពោះទូស័ព្ទនឹងកុំព្យូទ័រ៖

ជំហានទី១៖ ចូលទៅកាន់ Account Settings របស់ Facebook អ្នកហើយជ្រើសរើសវា
ជំហានទី២៖ ទាញរកមើលឈ្មោះ Apps ដូចរូបខាងក្រោមហើយចុចយកវា
ជំហានទី៣៖ ចុចលើពាក្យថា Platform
ជំហានទី៤៖ អ្នកនឹងឃើញអ្នកថា Game Requests របស់អ្នកដាក់ Yes នោះលោកអ្នកគ្រាន់តែចុច​លើពាក្យ No ជាកាស្រេចដើម្បីបិទ Notification ឬក៏ Game Requests មិនអោយបង្ហាញអោយអ្នកដឹងពីមិត្តភក្ភិរបស់អ្នករហូត។

About Author

Advertisement

Post a Comment

 
Top