iPhone និង iPad មានការពេញនិយមយ៉ាងខ្លាំងនាពេលបច្ចប្បន្ននេះ។ ក៏ប៉ុន្តែមិនប្រាកដថាវាមានដំណើរការល្អ ១០០% ទាំងអស់នោះទេ ព្រោះតែមានបញ្ហាមួយចំនួនជាពិសេសនៅពេលវារលត់ហើយអ្នកព្យាយាមបើកវាតែបើកមិនចេញ។ បើតាមការអង្គេតមើល បញ្ហានេះកើតឡើងទៅលើទូស័ព្ទរបស់អ្នកប្រើប្រាស់ភាគច្រើន ហើយអ្នកប្រើប្រាស់ភាគច្រើនមិនដឹងដោះស្រាយយ៉ាងណា។ ជាហេតុនាំអោយ ពួកគេចំណាយពេលច្រើនក្នុងការយកវាទៅ អោយគេជួសជុល។ វិធីសាស្រ្តខាងក្រោមនេះ ៩០% អាចធ្វើអោយទូស័ព្ទរបស់អ្នកដំណើរការ ហើយអាចដោះស្រាយបញ្ហាបានដោយខ្លួនឯង។
អាការៈរបស់វាភាគច្រើនគឺ នៅពេលដែលវារលត់អ្នកបា្រកដជា ចុចនៅប៊ូតុង Power អោយយូរដើម្បីបើកតែនៅតែមិនចេញ ឬក៏វាបង្ហាញជាសារ error ជាដើម។ តោះយើងមើលជំហានងាយៗដូចខាងក្រោម៖
ដាក់វាបញ្ជូលថ្ម អោយវាសាក ហើយរកចាំមើល iPhone, iPad និងiPod touch មានបញ្ហាបើកមិនកើត តែអ្នកដឹងថាវាមិនមែនមកពីខូចថ្មទេនោះអ្នកគួរតែយកវាទៅដាក់សាកថ្មមួយសន្ទុះ ហើយអ្នកចាំមើលវាប្រហែល ២-៥នាទី។ ប្រសិនបើវាមកពីអស់ថ្ម នោះក្រោយមកវានឹងបើកឡើងដោយខ្លួនវា។ តែបើវាមិនចូលថ្មទេ អ្នកគួរតែផ្លាស់ប្ដូរឆ្នាំងសាកព្រោះវាអាចមានបញ្ហាទៅលើខ្សែរ USB ផងដែរ ឬក៏អ្នកប្ដូររន្ធភ្លើងសាកថ្មកន្លែងផ្សេងទៀត។
ចុចប៊ូតុង Power + Home ប៊ូតុង វិធីនេះមានលក្ខណៈងាយស្រួល ហើយអ្នកប្រើប្រាស់ភាគច្រើនដឹងផងដែល។ ប្រសិនបើ ទូស័ព្ទរបស់អ្នកជួបបញ្ហាបែបនេះ ដោយសារវារលត់ដោយខ្លួនឯងនោះភាគច្រើនវាមកពី Hard reset។ អ្នកគ្រាន់តែយកម្រាមដៃរបស់អ្នកចុចអោយជាប់យូរនៅ Power ប៊ូតុង និង Home ប៊ូតុង អោយស្មើរគ្នារហូតទាល់តែអ្នកឃើញវាលេចចេញ Logo Apple មកនៅលើអេក្រង់។ Logo Apple នឹងលេចចេញមកក្នុងរយៈពេលប្រហែល ១០ ទៅ ២០ វិនាទីបន្ទាប់ពីអ្នកធ្វើវាហើយ។
Restore ប្រព័ន្ធ iOS ជាមួយនឹង iTunes ប្រសិនបើអ្នកជួបប្រទះរលត់ទូស័ព្ទហើយតែវាបង្ហាញនៅសញ្ញាបែបនេះ វាប្រាប់អោយអ្នកត្រូវ Connect ជាមួយ iTunes ភា្លមដោយសារតែ iOS software នៅក្នុងទូស័ព្ទរបស់អ្នកត្រូវបានបំផ្លាញ ឬ corrupted។
ដើម្បីដោះស្រាយបញ្ហាបែបនេះអ្នកគួរតែប្រញាប់យក iPhone ឬ iPad ទៅ Connect ជាមួយកុំព្យូទ័រ Mac និង PC។ អ្នកនឹងទទួលបានសារមកលើទូស័ព្ទរបស់អ្នកអោយ Recovery mode វាតំរូវអោយអ្នក updated ឬ restored ទូស័ព្ទអ្នកឡើងវិញ។ វាហាក់បីដូចជាយើង update version ឡើងអញ្ជឹងដែល។ ការ restore វានឹងលុបចោលទិន្នន័យទាំងអស់នៅក្នុង iPhone និង iPad របស់អ្នក ហើយអ្នកអាចយកទិន្នន័យទាំងនោះមកបានតាមរយៈ iCloud។
Post a Comment