Unknown Unknown Author
Title: [Cydia] វិធី​សាស្រ្ត​ធ្វើ​អោយ​កម្មវិធី Message របស់ iPhone លោត​ចេញ​ប៊ូតុង​មូល​ដូច Facebook Messenger (Support iOS 8.4)
Author: Unknown
Rating 5 of 5 Des:
        MessageHeads គឺជា tweak ម្យ៉ាង ដែល​អាច ធ្វើ​អោយ កម្មវិធី iMessage នៅ​លើ iPhone របស់​អ្នក មាន​មុខ​ងារ ដូច​ទៅ​នឹង កម្មវិធី Messenge...

        MessageHeads គឺជា tweak ម្យ៉ាង ដែល​អាច ធ្វើ​អោយ កម្មវិធី iMessage នៅ​លើ iPhone របស់​អ្នក មាន​មុខ​ងារ ដូច​ទៅ​នឹង កម្មវិធី Messenger របស់ Facebook ដែលនៅពេល ដែលអ្នកធ្វើការ លេងសារ វានឹងលោត ប៊ូតុងមូល របស់អ្នក ដែលអ្នក កំពុងតែលេង ជាមួយនោះ ជាក់ជាមិនខាន។
Cover
ចំពោះ tweak មួយនេះដែរ ខេមបូធ្លាប់ បានបង្ហាញ រួចម្តងមកហើយ ដោយសារតែ យើងចង់ បញ្ជាក់​ប្រាប់ ប្រិយមិត្តថា វាក៏អាច ប្រើប្រាស់ នៅលើ iOS 8.4 បានដែរ ដូចនេះហើយ ទើបយើងសម្រេច លើកយកវា មកបង្ហាញ ម្តងទៀត ហើយវា ក៏ល្អផងដែរ ចំពោះមិត្តអ្នកអាន ដែលមិនទាន់ ស្គាល់វា។
BerryC8 អាចដំណើរការបាន ចាប់ពី iOS ជំនាន់ក្រោយទៅ បើរាប់ទៅ គឺចាប់ពី iOS 8.0 ដល់ 8.4 ហើយចំពោះ tweak នេះដែរ គឺមិនមាន ភាពស៊ាំញាំ ក្នុងការ Add Source ដូចជា tweak ដទៃឡើយ។

តម្រូវការ៖
  • ដំណើរការចាប់ពីប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.4
  • ត្រូវតែធ្វើការ jailbreak អោយបានត្រឹមត្រូវ



របៀបតម្លើង៖
  • សូមបើក Cydia រួចចូលទៅកាន់ កន្លែង search រួចធ្វើការ ស្វែងរក ដោយវាយពាក្យ “MessageHeads” រួចចុចលើវា នឹងតម្លើង ដោយចុច “Install” រួចចុច “Confirm”
  • ក្រោយពីតម្លើងវារួច សូមធ្វើការ Respring ដូចនេះសូមចុចពាក្យ “Restart Springboard”





ឥឡូវនេះអ្នកបាន តម្លើងវាបាន ដោយជោគជ័យហើយ ហើយអ្នក ក៏អាចធ្វើ តេស្តសាកល្បង ផ្ញើ​សារពី ទូរស័ព្ទ មកកាន់ ទូរស័ព្ទរបស់អ្នក បានផងដែរ ហើយបើសិន ជាវានៅតែ មិនទាន់ ដំណើរការនោះ សូម​ចូល​ទៅកាន់ Settings > MessageHeads រួចបើក Enable វាជាការស្រេច។

ដើម្បីអោយកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

About Author

Advertisement

Post a Comment

 
Top