ក្រោយពីលោក Saurik ដែលជាស្ថាបនិក បង្កើត Cydia បានធ្វើការ Update Cydia ទៅកាន់ ជំនាន់ 1.1.19 បានប្រហែល ជាប៉ុន្មានម៉ោង ក្រុមការងារ TaiG បានធ្វើ ការបង្ហោះ កម្មវិធី Jailbreak ជំនាន់ថ្មីរបស់ខ្លួនមួយ ទៀតផងដែរ សម្រាប់ធ្វើការ Jailbreak 8.1.3 ដល់ 8.4។
ប្រិយមិត្តប្រហែលជាចង់ដឹងហើយ ថានៅក្នុង កម្មវិធីសម្រាប់ Jailbreak របស់ TaiG ជំនាន់ 2.3 នេះមានអ្វីខ្លះហើយ តាមពិតទៅ វាមិនមាន អ្វីកែប្រែ ច្រើនទៀត វាគ្រាន់ តែបន្ថែម Cydia ជំនាន់ 1.1.19 អោយមានស្រាប់ និង លុប Setreuid Patch ប៉ុណ្ណោះ។ សម្រាប់ប្រិយមិត្ត ដែលចង់ដឹង អំពីពត៌មាន ទាក់ទង នឹង Cydia ជំនាន់ 1.1.19 សូមចុចទីនេះ ។
ប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 8.1.3 ដល់ iOS 8.4 ដែលមិនទាន់ បានធ្វើការ Jailbreak ហើយមាន បំណងចង់ Jailbreak សូមទាញយក កម្មវិធីចេញពី TaiG តាមរយៈ តំណរនេះ ។
អំឡុងពេល Jailbreak ត្រូវប្រាកដថា បិទ iCloud និង បិទ Passcode ហើយជៀសវាង ពីការលេង Device នៅពេលដែល Jailbreak ហើយសម្រាប់ ប្រិយមិត្ត ដែលប្រើប្រាស់ Window 64 bit ប្រសិនបើមាន បញ្ហាផ្សេងៗ អាចព្យាយាម ប្រើប្រាស់ iTune ជំនាន់ 12.0.1 ដូចដែល ខេមបូ បានណែនាំ ពីមុនមក។
ខេមបូមិនទាន់អាចប្រាកដបានថា TaiG នឹងធ្វើការ កែប្រែកម្មវិធី Jailbreak របស់ខ្លួន បន្តទៀត ឬក៏យ៉ាងណាទេ ប៉ុន្តែប្រសិន បើមានការ កែប្រែ បន្ថែមទៀត ខេមបូ នឹងជម្រាបជូន ប្រិយមិត្ត នៅ ពេលក្រោយៗទៀត។
Post a Comment